នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩:៣០នាទី (ម៉ោងនៅទីក្រុងហ្គីហ្គាលី) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា, អនុប្រធានគណៈកម្មាធិការអចិន្រ្តៃ យ៍ នៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានគណៈប្រតិភូនៃក្រុមសភាជាតិ កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ ក្នុងឱកាសមហាសន្និបាតលើកទី៤៧ នៃសភានិយាយភាសាបារាំង (APF) នៅ Centre de Convention ទីក្រុងហ្គីហ្គាលី ប្រទេសរវ៉ាន់ដា ក្រោមអធិបតីភាព ឯកឧត្តម Dennis Dawson សមាជិកព្រឹទ្ធសភាកាណាដា និងជាអ្នកធ្វើរបាយការណ៍ (Rapporteur) នៃគណៈកម្មការនយោបាយ-APF។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានបានធ្វើបទអន្តរាគមន៍ស្តីពី បច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅកម្ពុជា។